ក្រុមហ៊ុន Nintendo ថា កង្វះបន្ទះឈីប ប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍន៍ផ្នែករឹង

ក្រុមហ៊ុន Nintendo របស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃសុក្រ ទី 5 ខែវិច្ឆិកា ថា ការខ្វះខាតបន្ទះឈីបជាសកល ដែលបង្ខំឱ្យក្រុមហ៊ុនកាត់បន្ថយការរំពឹងទុកសម្រាប់ការលក់ឧបករណ៍ Switch របស់ខ្លួន កំពុងប៉ះពាល់ដល់ការអភិវឌ្ឍន៍ផ្នែករឹងផងដែរ។